យោងតាមសារព័ត៌មាន ESPN បានឱ្យដឹងថា ក្លឹបតោខៀវ Chelsea បានត្រៀមរួចរាល់ក្នុងការដេញថ្លៃសម្រាប់ខ្សែបម្រើ Rayan Cherki របស់ក្លឹប Lyon ខណៈក្លឹបតោខៀវចង់នាំយកកីឡាកររូបនេះមកជំនួសកីឡាករ Christian Pulisic ក្រោយមានការចូលរួមជាមួយ AC Milan ជាផ្លូវការ។ បច្ចុប្បន្នកីឡាករ Cherki នៅសល់កិច្ចសន្យាជាមួយក្លឹប Lyon រហូតដល់ខែមិថុនា ឆ្នាំ ២០២៥ កីឡាករជម្រើសជាតិបារាំង U២១ រូបនេះចង់ចូលរួមជាមួយ Chelsea ហើយមានតម្លៃផ្ទេរប្រមាណជា ៤០លានអឺរ៉ូ ៕
ប្រភព៖cambosport